ស្របពេលដែលមហាអំណាចកុម្មុយនិស្តចិន
              កំពុងបង្កើនអំណាចផ្នែកសេដ្ឋកិច្ច និងយោធា
              មហាអំណាចមួយនេះក៏បានព្យាយាមពង្រីកឥទ្ធិពលហួសឆ្ងាយពីព្រំប្រទល់របស់ខ្លួន។
              ឥទ្ធិពលរបស់មហាអំណាចចិន កំពុងពង្រីកតាមមធ្យោបាយនានា
              ដែលមានអានុភាពលើគោលនយោបាយរបស់រដ្ឋាភិបាលនានា
              និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋសាមញ្ញទូទៅ
              ក្នុងប្រទេសជិតខាង។ មហាអំណាចចិន បានសន្យាថា
              នឹងធ្វើឲ្យមានកំណើនសេដ្ឋកិច្ច
              និងការផ្សារភ្ជាប់ទំនាក់ទំនងច្រើនជាងមុននៅទ្វីបអាស៊ី។
              ប៉ុន្តែ ការប្តេជ្ញាចិត្តនេះ
              បណ្ដាលឲ្យការព្រួយបារម្ភជាខ្លាំង
              អំពីឥទ្ធិពលគ្របដណ្ដប់របស់ចិន។ ខាងក្រោមនេះ
              គឺជាការចងក្រងសេចក្ដីរាយការណ៍ចុងក្រោយរបស់ អាស៊ីសេរី
              ជុំវិញរឿងរ៉ាវនានាដែលមហាអំណាចចិន
              កំពុងផ្លាស់ប្ដូរមុខមាត់កម្ពុជា។